loading

ព័ត៌មានលម្អិត

ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៤

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៤ ចំនួន ៩៤រូប ចូលរួមស្តាប់បទបង្ហាញនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងរៀនសូត្រពីបទពិសោធន៍គន្លឹះនៃការអនុវត្តជាក់ស្ដែងរបស់ថ្នាក់ដឹកនាំ និងបានសិក្សាស្វែងយល់ពីវឌ្ឍនភាព ក៏ដូចជានវានុវត្តន៍នៅក្នុងអង្គភាព និងការធ្វើបទបង្ហាញស្ដីពី «មូលនិធិជាតិជំនួយសង្គម» ដោយ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរ គណៈដឹកនាំ និងសិក្ខាកាមទាំងអស់ បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមប្រតិភូ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់មណ្ឌលបុរីទារក និងកុមារជាតិ និងការធ្វើបទបង្ហាញស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដោយប្រធានមណ្ឌលបុរីទារក និងកុមារជាតិ។