loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកស្ដីពី «មជ្ឈមណ្ឌលត្រៀមប្រឡងប្រជែងចូលសាលារដ្ឋបាល នៅប្រទេសបារាំង»

(រាជធានីភ្នំពេញ-ទីក្រុងលីយ៉ុង)៖ នារសៀលថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកស្ដីពី «មជ្ឈមណ្ឌលត្រៀមប្រឡងប្រជែងចូលសាលារដ្ឋបាល នៅប្រទេសបារាំង» ជាមួយការអញ្ជើញតាមប្រព័ន្ធអនឡាញរបស់លោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំង (IFC) និងអ្នកស្រី Hélène SURREL សាស្ត្រាចារ្យនីតិសាធារណៈ និងជានាយិកាវិទ្យាស្ថានសិក្សានយោបាយ ទីក្រុងលីយ៉ុង (Sciences Po Lyon) នៃប្រទេសបារាំង។

កម្មវិធីចែករំលែកនេះ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស គឺលោកបណ្ឌិត Marc FRANGI នាយកមជ្ឈមណ្ឌលត្រៀមប្រឡងប្រជែងចូលសាលារដ្ឋបាល ទីក្រុងលីយ៉ុង (CPAG de Lyon) និងជាគ្រូឧទ្ទេសនីតិសាធារណៈ នៃប្រទេសបារាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អស់លោកជាគណៈគ្រប់គ្រង និងមន្ត្រីសាលា​ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ តំណាងអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ព្រមទាំង លោក សុខ គង់ អ្នកទទួលបន្ទុកគម្រោងរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំកម្ពុជា (AUF) សរុបចំនួន ៣៥នាក់៕