loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ចើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ចើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាលាភូមិន្ទរដ្ឋបាល លើរបៀបវារៈដូចខាងក្រោម៖
១. ប្រកាសសមាសភាព ក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាលាភូមិន្ទរដ្ឋបា
២. ជ្រើសរើសប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍អភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៃសាលាភូមិន្ទរដ្ឋបាល
៣. ការរៀបចំកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាល
៤. ការរៀបចំករណីសិក្សា
៥. ផ្សេងៗ!