loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីសប្បុរសធម៌ជួយដល់កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ កាលពីព្រឹកថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសប្បុរសធម៌ជួយដល់កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ដែលត្រូវបានឧបត្ថម្ភ និងអញ្ជើញចួលរួមពី៖
ឯកឧត្ដមបណ្ឌិត ស៊ន សុឃន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, ឯកឧត្ដម ប្រាក់ សំអឿន, ឯកឧត្ដម គង់ តារាឆាត, ឯកឧត្ដម ប៉ុង យ៉េន សមាជិកក្រុមប្រឹក្សាខេត្ត, លោក ចាន់ ផល្លី អភិបាលរងខេត្ត, ឧត្ដមសេនីយ៍ ចាន់ សៅរ័ត្ន ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជនជាច្រើនរូបទៀតផងដែរ។

កម្មវិធីសប្បុរសធម៌នេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ដែលមានថវិកាសរុបចំនួន ២៨៦២$ (ពីរពាន់ប្រាំបីរយហុកសិបពីរដុល្លារអាមេរិក) ហើយថវិកាទាំងនោះត្រូវបានបែងចែកជា៤៖
ទី១៖ ទិញសម្ភារផ្ទះបាយ និងអង្ករ ចំនួន ៣៦០$
ទី២៖ ឧបត្ថម្ភកុមារកំព្រាចំនួន ១២៦០$
ទី៣៖ ឧបត្ថម្ភបុគ្គលិក និងម៉ែដោះចំនួន ៣០០$
ទី៤៖ តម្កល់ទុកក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម សម្រាប់ដោះស្រាយផលលំបាកផ្សេងៗ ចំនួន ៩៤២$៕