loading

ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ឱកាសដើម្បីក្លាយជាសិស្សមន្ត្រីក្រមការ» ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ឱកាសដើម្បីក្លាយជាសិស្សមន្ត្រីក្រមការ» ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសារធារណៈ ដោយមានវាគ្មិនកិត្តិយស ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី៖
១.ទិដ្ឋភាពផ្លូវច្បាប់ទាក់ទងនឹងសិស្សមន្ត្រីក្រមការ
២.ប្រយោជន៍ដែលសិស្សមន្ត្រីក្រមការទទួលបាន
៣.ការប្រឡងប្រជែងសិស្សមន្ត្រីក្រមការ
៤.ការបណ្តុះបណ្តាល និងជ្រើសរើសកន្លែងធ្វើការងារ (ចាប់ប៉ុស្តិ៍) របស់សិស្សមន្ត្រីក្រមការ។