loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ «ការលើកកម្ពស់បរិស្ថាន និងការអប់រំនៅតាមជនបទ»

(ខេត្តកំពត) ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និង លោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គម របស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ការលើកកម្ពស់បរិស្ថាន និងការអប់រំនៅតាមជនបទ» ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ គណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល និង លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចស្រុកឈូក និងឃុំតាកែន។

ការអនុវត្តការងារសង្គមរបស់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាលនេះ បាននាំយកនូវសម្ភារសិក្សា និងថវិកាមួយចំនួនចែកជូនដល់សិស្សានុសិស្សសរុប ៤៥៣នាក់ ដែលមកពីសាលាបឋមសិក្សា ចំនួន៣៖
១/-សាលាបឋមសិក្សាត្រពាំងរុន
២/-សាលាបឋមសិក្សាភ្នំទ្រាល និង
៣/-សាលាបឋមសិក្សាទឹកថ្លា

  • សិស្សានុសិស្សម្នាក់ៗទទួលបាន កាតាបមួយ សៀវភៅ ៥ក្បាល ប៊ិក ៤ដើម និងខ្មៅដៃចំនួន ២ដើម
  • លោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបាន កាដូអនុស្សាវរីយ៍ចំនួន១ និងថវិកា ៤០,០០០រៀល
  • សាលាបឋមសិក្សានីមួយៗទទួលបាន ថវិកា ១,០០០,០០០រៀល កូនឈើ ១០០ដើម ពាក្យស្លោកនិងរូបភាពកែលម្អថ្នាក់រៀនចំនួន ៣០សន្លឹក
  • ជូនមេឃុំតាកែន ថវិកាចំនួន ៤០០,០០០រៀល
  • ជូនមេភូមិត្រពាំងរុន ថវិកាចំនួន ២០០,០០០រៀល មេភូមិទ្រាល ២០០,០០០រៀល និងមេភូមិទឹកថ្លា ២០០,០០០រៀល
  • ជូនប្រជាការពារចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០,០០០រៀល
  • ព្រមទាំងបានផ្តល់ កូនឈើចំនួន ៣០០ដើម ជូនដល់សាលាបឋមសិក្សាទាំង៣ផងដែរ។ ក្រៅពីនេះ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាលក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារដោយប្រជាពលរដ្ឋម្នាក់តំណាង១គ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ និងថ្នាំពេទ្យ ១កញ្ចប់ផងដែរ៕