loading

ព័ត៌មានលម្អិត

ញត្តិថ្កោលទោស ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី

ញត្តិថ្កោលទោស
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលជារឿយៗ បានប្រមាថយ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀតមកលើអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងនគរថា«មិនមានមនសិការជាតិ» និង «ក្បត់ជាតិ»។