loading

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល ជួបពិភាក្សាជាមួយក្រុមការងារអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យសិក្សាអប់រំ បណ្ដុះបណ្ដាល និងស្រាវជ្រាវ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាង ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សាជាមួយក្រុមការងារអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពី កិច្ចសហប្រតិបត្តិការ (ជួយគ្នាទៅវិញទៅមក) លើវិស័យសិក្សាអប់រំ បណ្ដុះបណ្ដាល និងស្រាវជ្រាវ រវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។