(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលថវិកាសម្រាប់ការចូលរួមសាងសង់អគារនៃសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល បានចូលរួមបរិច្ចាគថវិកាចំនួន ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារ) ដល់សាលាភូមិន្ទរដ្ឋបាល សម្រាប់ដំណើរការសាងសង់អគារសិក្សាខាងលើ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទឹកចិត្តប្រកបដោយសប្បុរសធម៌ប្រពៃថ្លៃថ្លារបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ ព្រមទាំងក្រុមគ្រួសារទាំងអស់ និងសូមជូនពរឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕