(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរនិងយុវជនឃុំកន្ទួត បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតង របស់សាលាភូមិន្ទរដ្ឋបាល ដោយជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី និងបាននាំយកនូវឫស្សីទំពាំងផ្អែម ចំនួន ៤៣០ដើម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែកជូនប្រជាពលរដ្ឋ៣៦០នាក់ តំណាងអោយ ៣៦០ខ្នងផ្ទះ នៅក្នុងភូមិកន្ទួត និង៧០ដើម សម្រាប់ដាំក្នុងបរិវេណវត្តកន្ទួតនិងវិទ្យាល័យកន្ទួត ។
ក្រៅពីឫស្សី ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អំពូលសូឡា ចំនួន៤ ជូនវិទ្យាល័យកន្ទួត និងបានដំឡើងដាក់ប្រើប្រាស់ភ្លាមៗផងដែរ៕
ការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតង របស់សាលាភូមិន្ទរដ្ឋបាល និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី
ថ្ងៃទី១៦ ខែតុលា ២០២២