loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅប្រទេសកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ និងគណៈគ្រប់គ្រង ព្រមទាំងមន្ត្រីបច្ចេកទេស ផ្នែកព័ត៌មានវិទ្យា របស់សាលា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅប្រទេសកម្ពុជា ស្ដីពី អត្ថប្រយោជន៍ដែលសាលាភូមិន្ទរដ្ឋបាល អាចទទួលបានពី ក្រុមហ៊ុន Microsoft នូវអ្វីដែលពាក់ព័ន្ធទៅនឹង ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងសិក្សាអំពីលទ្ធភាពផ្សេងៗទៀត ដែលជាតម្រូវការរបស់ សាលាភូមិន្ទរដ្ឋបាល នាពេលបច្ចុប្បន្ន។