ថ្ងៃទី២៩ ខែមីនា ២០២១
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញផ្តល់បាឋកថា តាមប្រព័ន្ធអនឡាញ(Microsoft Team) ស្តីពី «តួនាទី និងភារកិច្ចស្ថាប័នព្រឹទ្ធសភាកម្ពុជា» ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ១១៤៩អង្គ/នាក់ ដែលអញ្ជើញមកពី ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។