loading

ព័ត៌មានលម្អិត

ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី “ប្រវត្តិសាស្ត្រសង្រ្គាមឥណ្ឌូចិនលើកទី៣”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ  បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី “ប្រវត្តិសាស្ត្រសង្រ្គាមឥណ្ឌូចិនលើកទី៣” ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយស លោកបណ្ឌិត ផាត កុសល សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យទីក្រុងញូវយ៉កសហរដ្ឋអាមេរិក និងជាទីប្រឹក្សាវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានផ្ដល់បទបាឋកថាជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្រ្តីក្រមការជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល។ ក្នុងកម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ( Microsoft teams )។