(រាជធានីភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងាររៀបចំសិក្ខាសាលាស្ដីពី «រដ្ឋាភិបាលឌីជីថល» (Virtual Symposium on Digital Government) បានអញ្ជើញដឹកនាំក្រុមការងារសាលាភូមិន្ទរដ្ឋបាលជួបពិភាក្សាជាមួយក្រុមការងារនៃវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី តាមប្រព័ន្ធអនឡាញ Zoom ដើម្បីត្រៀមសម្រាប់សិក្ខាសាលា នៅថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈប្រទេសសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ៕
ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងាររៀបចំសិក្ខាសាលាស្ដីពី «រដ្ឋាភិបាលឌីជីថល» (Virtual Symposium on Digital Government)
ថ្ងៃទី៤ ខែកក្កដា ២០២២