loading

ព័ត៌មានលម្អិត

ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល ដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៣ ធ្វើទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៣ ចំនួន ៨៦រូប ធ្វើទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តភ្នំពេញ ក្នុងគោលបំណងរៀនសូត្រពីបទពិសោធន៍គន្លឹះនៃការអនុវត្តជាក់ស្ដែងរបស់កំពង់ផែស្វយ័តភ្នំពេញ និងបានសិក្សាស្វែងយល់ពីវឌ្ឍនភាព ក៏ដូចជានវានុវត្តន៍នៅក្នុងអង្គភាព។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរ ថ្នាក់ដឹកនាំ និងសិក្ខាកាមជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កំពង់ផែស្វយ័តភ្នំពេញ និងការធ្វើបទបង្ហាញស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សេវារបស់កំពង់ផែស្វយ័តភ្នំពេញ» ដោយលោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ៕