loading

ព័ត៌មានលម្អិត

ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងអោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល រួមជាមួយ ក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងតំណាង ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន ២៥០គ្រួសារ នៅឃុំ

(ខេត្តក្រចេះ)៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងអោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងអស់លោកតំណាង ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បាននាំយកអំណោយសប្បុរស ដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប រួមមាន អង្ករ៦តោន ទឹកត្រី២៥០យួរ ទឹកស៊ីអ៉ីវ២៥០យួរ មី២៥០កេះ មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក(ក្រ១) ចំនួន ២៥០គ្រួសារ នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

កម្មវិធីនេះក៏មានការចូលរួមដោយ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក និងអាជ្ញាធរភូមិ ឃុំផងដែរ។

កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ១០:៣០នាទីព្រឹក នាថ្ងៃដដែល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។