loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជាការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ  អុីវ  ថុង

នារសៀលថ្ងៃសៅរ៍ ១៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣:00 នាទីរសៀល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អុីវ ថុង បានទទួលមរណភាពនៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១:១៥នាទី យប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋានលោកវេជ្ជបណ្ឌិត អុីវ សុបុណ្ណ និងលោកជំទាវ ពេជ សូរិយា ស្ថិតនៅបុរីជីបម៉ុង (អតីតបុរីហ្គ្រេនភ្នំពេញ) ផ្ទះលេខ ២៩ ផ្លូវលេខ១ (ផ្លូវហ្គ្រេន)ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។