loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរនិងយុវជនឃុំដារ បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល

(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣
នៅសាលាបឋមសិក្សាមិត្តភាព ស៊ូបាសា ខ្សារ ស្ថិតក្នុងឃុំដារ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយ លោក ហង់ ចាន់ឌី អភិបាលរងខេត្ត និង លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរនិងយុវជនឃុំដារ បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល ដោយជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្ទឹងស្វាយ និងភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី និងបាននាំយកនូវឫស្សីទំពាំងផ្អែម ចំនួន ៥១០ដើម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែកជូនប្រជាពលរដ្ឋ​ទាំង២ភូមិ ចំនួន ៤៦២នាក់ តំណាងអោយ ៤៦២ខ្នងផ្ទះ និងឫស្សី ៤៨ដើម សម្រាប់ដាំនៅទីសាធារណៈនៃភូមិទាំង២។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់ជូនសូឡា ១០អំពូល ជូនរដ្ឋបាលភូមិទាំង២ផងដែរ។