loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដឹកនាំកិច្ចប្រជុំ ស្តីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់ លេខ១ ឆ្នាំ២០១៩

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាភូមិន្ទរដ្ឋបាល បានបើកកិច្ចប្រជុំមួយដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ម.អ.ដ.ន. ព្រមទាំងមានវត្តមានចូលរួមរបស់ ឯកឧត្តម លោកជំទាវជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារករណីសិក្សា ក្រុមការងាររដ្ឋបាល និងលេខាធិការសម្រាប់គម្រោងរៀបចំករណីសិក្សា ស្តីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់ លេខ១ ឆ្នាំ២០១៩ រួមមាន៖
– វិទ្យាល័យពេជ្រចិន្តាខេត្តបាត់ដំបង
– មន្ទីពេទ្យបង្អែកបាកានខេត្តពោធិ៍សាត់
– មន្ទីពេទ្យខេត្តកោះកុង និង
– មន្ទីពេទ្យខេត្តកំពង់ចាម
ដើម្បីពិនិត្យពិភាក្សាលើលទ្ធផល នៃការសរសេរករណីសិក្សា និងវីដេអូផ្សព្វផ្សាយអំពី អង្គភាពផ្តល់សេវាសាធារណៈគំរូទាំង៤ ដើម្បីត្រៀមរៀបចំបោះពុម្ពចែកជូន អង្គភាពសេវាសាធារណៈពាក់ព័ន្ធនានា ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ល្អៗរបស់អង្គភាពផ្តល់សេវាសាធារណៈទាំង៤ខាងលើ។

កិច្ចប្រជុំខាងលើ បានបញ្ចប់ដោយបរិយាកាសស្និទ្ធស្នាលប្រកបដោយភាតរភាព និងសាមគ្គីភាពខ្ពស់។