ថ្ងៃទី១៣ ខែមករា ២០២៣
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងការប្រជុំបូកសរុបការងារបណ្ដុះបណ្ដាលវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ចើញចូលរួមផ្ទាល់ពីគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១៦៥ អង្គ/នាក់។