(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី ការផ្សព្វផ្សាយតួនាទី និងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល(ប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២) ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ព្រមទាំង ប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការ អនុគណៈកម្មការនានាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលដឹកនាំកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយតួនាទី និងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០(ប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២)
ថ្ងៃទី២២ ខែធ្នូ ២០២២