loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជួបពិភាក្សាជាមួយ លោកស្រី Hélène Surrel នាយិកាវិទ្យាស្ថានសិក្សានយោបាយលីយ៉ុង (Sciences Po Lyon) នៃប្រទេសបារាំង

(រាជធានីភ្នំពេញ-ទីក្រុងលីយ៉ុង ប្រទេសបារាំង)៖ នៅរសៀលថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយ លោកស្រី Hélène Surrel នាយិកាវិទ្យាស្ថានសិក្សានយោបាយលីយ៉ុង (Sciences Po Lyon) នៃប្រទេសបារាំង ក្រោមកិច្ចផ្តួចផ្តើម និងសម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (AUF) ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានទាំងពីរនាពេលខាងមុខ។

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី Aurore Portet ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ, លោក Marc Frangi, នាយកមជ្ឈមណ្ឌលត្រៀមប្រឡងចូលសាលារដ្ឋបាល (CPAG) នៃវិទ្យាស្ថានសិក្សានយោបាយលីយ៉ុង ព្រមទាំង លោក អ៊ឹម ក្រាវង្ស ប្រធានការិយាល័យជាតិ AUF ប្រចាំនៅប្រទេសកម្ពុជា និងអស់លោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារហ្វ្រង់កូហ្វូនីប្រចាំសាលាភូមិន្ទរដ្ឋបាលផងដែរ៕