(រាជធានីភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំជ្រើសរើសក្រុមការងារគម្រោងពាក់ព័ន្ធការងារកែទម្រង់ឌីជីថលតាមក្រសួង ស្ថាប័ន ដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល។ ដោយសាលាភូមិន្ទរដ្ឋបាលបានទទួលសំណើរចាត់បញ្ជូន ក្រុមការងារអនុវត្តគម្រោងរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានចំនួនច្រើន ទើបធ្វើឱ្យលើសពីចំនួនដែលសាលាបានគ្រោងទុកក្នុងការទទួលយកមកបណ្ដុះបណ្ដាល។ ហេតុដូច្នេះហើយទើបសាលាភូមិន្ទរដ្ឋបាល បានសម្រេចថាត្រូវមានគណៈកម្មការដើម្បីវាយតម្លៃជ្រើសរើសគម្រោងដោយមានការចូលរួមពិនិត្យវាយតម្លៃពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធការងាររដ្ឋាភិបាលឌីជីថល។ ដោយយល់ឃើញថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញ និងលើកកម្ពស់ ថ្នាក់ដឹកនាំក្រសួងជា រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការមួយរូប និងមន្ត្រីជំនាញបច្ចេកទេសផ្នែករដ្ឋបាលឌីជីថលមួយរូប ត្រូវចូលរួមវាយតម្លៃជ្រើសរើសគម្រោងដែលសមស្របបំផុតសម្រាប់ការអភិវឌ្ឍសមត្ថភាពបន្ថែមនេះ៕
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល ដឹកនាំកិច្ចប្រជុំជ្រើសរើសក្រុមការងារគម្រោងពាក់ព័ន្ធការងារកែទម្រង់ឌីជីថលតាមក្រសួង ស្ថាប័ន
ថ្ងៃទី២៨ ខែកក្កដា ២០២២