loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពី «ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពី «ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល»។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល។