(ខេត្តក្រចេះ)៖ កាលពីរសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បណ្ណាល័យ ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអញ្ជាញ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី លោកជំទាវ យូកាតាកាហាស៊ី ប្រធានអង្គការ Women’s Federation for World Peace International ប្រចាំកម្ពុជា
ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ
អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី
ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាល លោកមេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស សរុបប្រមាណជាង ៤០០ នាក់។
ការចំណាយលើការសាងសង់បណ្ណាល័យនេះ គឺជាជំនួយរបស់អង្គការ Women’s Federation for World Peace International ប្រចាំកម្ពុជា សហការជាមួយសាលាភូមិន្ទរដ្ឋបាល៕
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បណ្ណាល័យ ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអញ្ជាញ
ថ្ងៃទី២៧ ខែមិថុនា ២០២២