loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជេីញជាអធិបតីក្នុងពិធីដាំ និងប្រគល់កូនឫស្សីផ្អែមចំនួន ៤០០០ដើម ដល់ប្រជាពលរដ្ឋក្នុងឃុំថ្មី

(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជេីញជាអធិបតីក្នុងពិធីដាំ និងប្រគល់កូនឫស្សីផ្អែមចំនួន ៤០០០ដើម ដែលទទួលបានការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។