loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បណ្ណាល័យ ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យគោលាប់

(ខេត្តក្រចេះ)៖ កាលពីរសៀលថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បណ្ណាល័យ ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យគោលាប់ ស្ថិតក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី លោកជំទាវ យូកាតាកាហាស៊ី ប្រធានអង្គការ Women’s Federation for World Peace International ប្រចាំកម្ពុជា ដោយមានការគាំទ្រសាងសង់ពីអង្គការ Women’s Federation for World Peace International សហការជាមួយសាលាភូមិន្ទរដ្ឋបាល ដើម្បីអនាគតរុងរឿងរបស់កុមារ និងកុមារីយើង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។