loading

ព័ត៌មានលម្អិត

ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល​ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលមានលក្ខណៈដោយឡែកដល់មន្ត្រីរាជការនៃក្រសួងអប់​រំ​ យុវជន​ និងកីឡា​

(រាជធានីភ្នំពេញ)៖​ នៅព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ យក់​ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណ:​ និងជានាយកសាលាភូមិន្ទរដ្ឋបាល​ និង​ លោក​ នៀ​ សុផន​ ប្រធាន​នាយកដ្ឋាន​បុគ្គលិកនៃក្រសួងអប់​រំ​ យុវជន​ និងកីឡា​ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលមានលក្ខណៈដោយឡែកដល់មន្ត្រីរាជការនៃក្រសួងអប់​រំ​ យុវជន​ និងកីឡា​ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការឱ្យសមស្របទៅនឹងកិច្ចការជំនាញរដ្ឋបាលទូទៅរបស់ក្រសួងអប់​រំ​ យុវជន​ និងកីឡាផ្ទាល់​ ក្នុងក្របខណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។