(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមផ្តល់មតិស្វាគមន៍សម្រាប់កម្មវិធីបាឋកថាតាមប្រព័ន្ធវីដេអូអនឡាញដោយ ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើប្រធានបទ៖ តើមនុស្សអាចយកឈ្នះលើបញ្ហាប្រឈមនៃនរយុគសម័យដែរឬទេ? អ្នកដឹកនាំបែបថ្មី! ដែលបាឋកថានេះបានចែករំលែកដល់សិក្ខាកាមមន្ត្រីជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី១ ទី២ ទី៣ និងទី៤ ចំនួន ៦៧១នាក់ ក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ។
ឯកឧត្តមសាស្ត្រាចារ្យ ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផ្តល់បាឋកថាលើប្រធានបទ៖ តើមនុស្សអាចយកឈ្នះលើបញ្ហាប្រឈមនៃនរយុគសម័យដែរឬទេ?
ថ្ងៃទី៤ ខែមេសា ២០២៣