(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដែលមានរបៀបវារៈដូចតទៅ៖
១/- សេចក្ដីព្រាងផែនការសកម្មភាពនៃគម្រោង «សទ្ទានុក្រមមុខងារសាធារណៈ» និង «រចនាសម្ព័ន្ធនិងការវិភាគមុខងារស្ថាប័ន»
២/- សេចក្ដីព្រាងកម្រងបញ្ជីបទដ្ឋានគតិយុត្តពាក់ព័ន្ធរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន
៣/- ការរៀបចំវេទិកាភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈនិងវិស័យឯកជន
៤/- ផ្សេងៗ។
ឯកឧត្តមបណ្ឌិត ហែ៊ល ចំរើន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌល បានដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងផែនការសកម្មភាពនៃគម្រោង «សទ្ទានុក្រមមុខងារសាធារណៈ» និង «រចនាសម្ព័ន្ធនិងការវិភាគមុខងារស្ថាប័ន»
ថ្ងៃទី១៧ ខែសីហា ២០២២