(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ឯកឧត្ដម អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសារធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធី បាឋកថា
ស្ដីពី «ការពិតនៃសន្តិភាពបែបសេរីនិយមនៅប្រទេសអាហ្វហ្គានីស្ថាន» ដែលធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកបណ្ឌិត តាត ពុធសូដារី អ្នកស្រាវជ្រាវឯករាជ្យ និងជាអតីតសាស្រ្តាចារ្យផ្នែកនយោបាយ និងរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យ American University of Afghanistan។ អង្គពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា គណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹត្យការទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៨៦៦អង្គ/នាក់។
ស្របតាមប្រធានបទខាងលើ លោកបណ្ឌិតបានលើកយកចំណុចមួយចំនួនមកពន្យល់យ៉ាងក្បោះក្បាយដូចខាងក្រោម៖
១) គោលបំណងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការឈ្លានពានអាហ្វហ្គានីស្ថាន
២) ការចំណាយថវិកា និងជីវិតមនុស្សក្នុងរយៈពេល ២០ឆ្នាំនៃសង្គ្រាមនៅអាហ្វហ្គានីស្ថាន
៣) លទ្ធផលនៃសន្តិភាពបែបសេរីនិយម
៤) ការពិតនៃសន្តិភាពបែបសេរីនិយម (ហេតុអ្វី សន្តិភាពនៃសេរីនិយម មិនអាចបណ្ដុះ និងលូតលាស់ទៅបាននៅអាហ្វហ្គានីស្ថាន?) និង
៥) ផលប៉ះពាល់នៃគោលនយោបាយ និងសេចក្ដីសន្និដ្ឋាន៕