loading

ព័ត៌មានលម្អិត

ឯកឧត្ដម អ៊ុង សារ៉ាវ៉ាន់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងដាក់ឱ្យដំណើរការ វគ្គវិក្រឹត្យការមន្ត្រីមធ្យម នៃវគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០២១

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងដាក់ឱ្យដំណើរការ វគ្គវិក្រឹត្យការមន្ត្រីមធ្យម នៃវគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល។