loading

ព័ត៌មានលម្អិត

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ(Online) ស្តីពី «កំណែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូន» ជូនដល់ សិស្សមន្រ្តី និងកម្មសិក្សាការី

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ(Online) ស្តីពី «កំណែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូន» ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ ក្នុងឆ្នាំ២០២០ ដែលមកពីបណ្តាក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
តាមរយៈមតិស្វាគមន៍ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងបាឋកថានេះថា នេះជាលើកទី៤ហើយនៃការធ្វើបទបាឋកថា តាមប្រព័ន្ធអនឡាញ។ ឆ្នាំ២០២០ នេះ សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាល សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ មានរយៈពេល ៩ខែ ព្រមទាំងវគ្គខ្លី មាន៖
វគ្គបណ្តុះបណ្តាលមន្រ្តីបរិស្ថាន វគ្គនវានុវត្តន៍ វគ្គជំនាញរដ្ឋបាលសាធារណៈ វគ្គគ្រប់គ្រងអង្គភាពសាធារណៈ និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។
ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការចូលរួមចំណែកដ៏មានសារៈសំខាន់នេះ និងសូមចាត់ទុកជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាលឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។