(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ឯកសារណែនាំស្ដីពី ការសរសេររបាយការណ៍កម្មសិក្សា នៃសាលាភូមិន្ទរដ្ឋបាល» ជូនដល់ គ្រូសម្របសម្រួល និងគ្រូជំនួយ របស់ សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណង លើកកម្ពស់គុណភាព ការរៀបចំរបាយការណ៍កម្មសិក្សា របស់សិស្សមន្ត្រី និងកម្មសិក្សាការីឲ្យកាន់តែមានគុណភាព។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះផងដែរ ក៏មានការអញ្ជើញពី លោក ធន់ ប៊ុនធឿន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ ចូលរួមជាវាគ្មិន ចែករំលែកចំណេះដឹង ដល់សិក្ខាកាមឲ្យកាន់តែស៊ីជម្រៅលើរបៀបសរសេររបាយការណ៍កម្មសិក្សា ដែលអាចណែនាំសិស្សមន្ត្រី និងកម្មសិក្សាការី លើការកំណត់ពី ប្រធានបទ ទម្រង់ ខ្លឹមសារ វិធីសាស្រ្តសរសេរ និងរបកគំហើញ។
ឯកឧត្ដម ស៊ុង វិនទិ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ឯកសារណែនាំស្ដីពី ការសរសេររបាយការណ៍កម្មសិក្សា នៃសាលាភូមិន្ទរដ្ឋបាល»
ថ្ងៃទី២១ ខែឧសភា ២០២០