loading

ព័ត៌មានលម្អិត

ឯកឧត្ដម ស៊ុង វិនទិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ស្ដីពី «ការកំណត់ផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង»

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ ស្ដីពី «ការកំណត់ផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង» ជូនដល់មន្រ្តីរាជការ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានមុខតំណែងចាប់ពី អនុប្រធានការិយាល័យឡើង។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះផងដែរ ក៏មានការអញ្ជើញពី លោក ធន់ ប៊ុនធឿន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ ចូលរួមជាវាគ្មិន ចែករំលែកចំណេះដឹង ដល់សិក្ខាកាមឲ្យកាន់តែស៊ីជម្រៅ និងមានចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងការរៀបចំផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង អោយកាន់តែមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ឲ្យសិក្ខាកាមទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត រួមមាន៖
– ស្វែងយល់អំពីទស្សនទានទូទៅនៃការកំណត់ផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង
– ស្វែងយល់ពីវិធីសាស្រ្ត នៃការកំណត់ផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង
– បង្កើនប្រសិទ្ធភាពលើការអនុវត្តផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង
– បង្ហាញនូវការបង្កើតគំនិតថ្មីៗលើការអនុវត្តគម្រោង ផងដែរ។

លទ្ធផលរំពឹងទុក សិក្ខាកាមនឹងទទួលបាន៖
– មានចំណេះដឹង និងទទួលបានបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធការកំណត់ផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង
– បង្កើនប្រសិទ្ធភាព លើការអនុវត្តផែនការសកម្មភាព បានប្រសើរជាងមុន
– បង្កើនសមត្ថភាពដោះស្រាយបញ្ហាប្រឈម ក្នុងការអនុវត្តផែនការសកម្មភាព និងគម្រោង
– ចេះធ្វើការរៀបចំផែនការសកម្មភាព និងការគ្រប់គ្រងគម្រោង។