loading

ព័ត៌មានលម្អិត

ឯកឧត្ដម ស៊ុង វិនទិ ជួបពិភាក្សាជាមួយ លោកបណ្ឌិត Seung-Ho KWON នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ពិភាក្សាការងារត្រៀមរៀបចំសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិ ប្រចាំឆ្នាំ២០២២

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម ស៊ុង វិនទិ នាយកស្ដីទីនៃសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សាជាមួយ លោកបណ្ឌិត Seung-Ho KWON នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវកូរ៉េនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី ព្រមទាំងក្រុមការងារសន្និសីទអន្តរជាតិសាលាភូមិន្ទរដ្ឋបាល ដើម្បីពិភាក្សាការងារត្រៀមរៀបចំសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិ ប្រចាំឆ្នាំ២០២២ ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា” (Strengthening The Korea-ASEAN Partnership In The Post-COVID-19 Era For Shared Future Development) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។