loading

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ សេងយ៉ន អញ្ជើញដឹកនាំសិក្ខាកាមរបស់សាលាភូមិន្ទរដ្ឋបាលធ្វើទស្សនកិច្ចសិក្សានៅព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃសុក្រ ១៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំសិក្ខាកាម របស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា ដ៏ឧត្ដុង្គឧត្ដម ឱ្យចូលធ្វើទស្សនកិច្ចសិក្សា និងចូលរួមស្តាប់ដោយផ្ទាល់នូវបាឋកថាស្តីពី «ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា» នៅវិមានព្រឹទ្ធសភា ដែលអញ្ជើញផ្ដល់ដោយ ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី តំណាង ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា សម្រាប់សិក្ខាកាមទាំង ១១២នាក់ របស់សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។