loading

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ សេងយ៉ន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា បានយកនូវថវិកា ម៉ាស់ និងទឹកអាកុល ជូនដល់ នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១
 
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានយកនូវថវិកាចំនួន ៥,០០០,០០០៛(ប្រាំលានរៀលគត់) ម៉ាស់ចំនួន៥០ដុំ និងទឹកអាកុលចំនួន៣០លីត្រ ជូនដល់ នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដើម្បីជួយដល់ក្មួយៗអូទីស្សឹម និងពិការសតិបញ្ញា ដែលរៀននៅក្នុងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ៕