(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល៖
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ ក្រុមការងាររៀបចំករណីសិក្សា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក្រុមការងាររៀបចំករណីសិក្សា ។
យោងតាមកិច្ចពិភាក្សា អង្គប្រជុំបានលើកយក គម្រោងករណីសិក្សាស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់អង្គភាពជ័យលាភី ក្នុងការផ្ដល់សេវាសាធារណៈគំរូ លើវិស័យអប់រំ និងវិស័យសុខាភិបាលចំណាត់ថ្នាក់លេខ១ នាឆ្នាំ២០១៩ ដោយបានកំណត់ពីដំណើរការងាជា ការងារដឹកនាំ ការងាររៀបចំករណីសិក្សា និងការងាររដ្ឋបាល ដោយបានបង្កើត៖
– ក្រុមការងារដឹកនាំ និងគ្រប់គ្រង គម្រោងរៀបចំករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩
– ក្រុមការងាររៀបចំករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ វិទ្យាល័យ ពេជ្រ ចិន្ដា មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ និង
– ក្រុមការងាររដ្ឋបាល និងលេខាធិការ សម្រាប់គម្រោងរៀបចំករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធាណៈ របស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ ។