loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងដាក់ឱ្យដំណើរការវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃវគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០២១

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងដាក់ឱ្យដំណើរការវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃវគ្គបណ្ដុះបណ្ដាលបន្តឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល។
លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្តនៃសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា សាលាភូមិន្ទរដ្ឋបាល បានធ្វើការជ្រើសរើសកម្មសិក្សាការីវគ្គវិក្រឹត្យការ សម្រាប់ឆ្នាំសិក្សា ឆ្នាំ២០២១ រួមមាន៖
ទី១.កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់
ទី២.កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល
ទី៣.កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និង
ទី៤.កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីក្រមការ
សរុបចំនួន ៩៤២ អង្គ/នាក់។