loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់ថវិកាជូនដល់សាលាភូមិន្ទរដ្ឋបាល ក្នុងការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាត្រពាំងទ្រាំង

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់ថវិកាជូនដល់សាលាភូមិន្ទរដ្ឋបាល ក្នុងការសាងសង់អគារសិក្សានៅសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២៣ ថ្នាក់គុណធម៌ នៃសាលាភូមិន្ទរដ្ឋបាល។