loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលជាការប្រកួត វគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០២៣។

ការប្រកួតនេះមាន ២ប្រធានបទ៖
-ទី១៖ ក្រុមទី៤ (ក្រុមស្រប) ប្រកួតជាមួយក្រុមទី៣ (ក្រុមបដិសេធ) លើប្រធានបទ ស្ដីពី «ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាគួរបង្កើនចំនួនទឹកប្រាក់ផាកពិន័យ»
-ទី២៖ ក្រុមទី២ (ក្រុមស្រប) ប្រកួតជាមួយក្រុមទី១ (ក្រុមបដិសេធ) លើប្រធានបទ ស្ដីពី «កម្ពុជាគួរកាត់បន្ថយការបញ្ជូនពលករខ្មែរទៅបរទេសដើម្បីពង្រឹងកម្លាំងផលិតក្នុងស្រុកឡើងវិញ»។

ក្រុមដែលទទួលបានជ័យលាភីលេខ១ មានពីរក្រុមគឺ

  • ក្រុមទី៣ (ក្រុមបដិសេធ)
  • ក្រុមទី១ (ក្រុមបដិសេធ)
    ក្រុមដែលទទួលបានជ័យលាភីលេខ២ មានពីរក្រុមគឺ
    -ក្រុមទី២ (ក្រុមស្រប)
    -ក្រុមទី៤ (ក្រុមស្រប)៕