ថ្ងៃទី២៩ ខែឧសភា ២០២៣
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការរៀបចំចងក្រង និងបោះពុម្ពផ្សាយព្រឹត្តិបត្រក្នុងក្របខណ្ឌសាលាភូមិន្ទរដ្ឋបាល” ដែលមានការអញ្ជើញចូលរួមដោយ ក្រុមប្រឹក្សាផ្ដល់យោបល់ គណៈកម្មការនិពន្ធនាយក ក្រុមប្រឹក្សានិពន្ធ និងក្រុមការងារបច្ចេកទេស។
កិច្ចប្រជុំនេះមានគោលបំណង ៖
- ជំរុញការចងក្រងនូវបទពិសោធន៍ល្អៗរបស់រាជរដ្ឋាភិបាល និងវិស័យសាធារណៈក្នុងការឆ្លើយតបនឹងបញ្ហាសំខាន់ៗ
- ពង្រឹងការសិក្សាស្រាវជ្រាវ និងការនិពន្ធអត្ថបទពាក់ព័ន្ធនឹងប្រធានបទព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិសំខាន់ៗ ដែលផ្ដល់ជាមូលដ្ឋានសម្រាប់ជំនួយទៅដល់ការសិក្សាក្នុងការពង្រីកចំណេះដឹង
- ផ្ដល់ការលើកទឹកចិត្តដល់ សាស្ត្រាចារ្យ មន្រ្តី សិស្សមន្រ្តី កម្មសិក្សាការី និងសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសមាសភាពដែលមកពីគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវដទៃទៀត ដែលមានសមត្ថភាព និងឆន្ទៈក្នុងកិច្ចការស្រាវជ្រាវ និងការចងក្រងឯកសារសម្រាប់ផ្ដល់ចំណេះដឹងដល់សិស្សមន្រ្តី កម្មសិក្សាការី សិក្ខាកាម មន្ត្រីរាជការ និងសាធារណជន៕