loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល»
អង្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
– បញ្ជ្រាបការយល់ដឹងដល់មន្ត្រីនៅក្នុងសាលាទាំងអស់អំពីចក្ខុវិស័យ គោលបំណង និងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់សាលា
– ពិគ្រោះយោបល់ទូលាយ និងប្រមូលធាតុចូល លើការរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់សាលា
– ផ្ដល់មូលដ្ឋានសម្រាប់រៀបចំផែនការសកម្មភាពលម្អិត ក្នុងការអនុវត្តនៅតាមអង្គភាពជំនាញរបស់សាលា
– កសាងស្មារតីជាក្រុម និងកិច្ចសហការគាំទ្រ ការអនុវត្តផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់សាលា
លទ្ធផលរំពឹងទុក៖
– ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រូវបានកសាងសម្រាប់ដាក់ឱ្យអនុវត្ត
– ស្មារតីជាក្រុម និងកិច្ចសហការត្រូវបានពង្រឹងសម្រាប់គាំទ្រដល់ ការរៀបចំផែនការសកម្មភាពលម្អិត និងការអនុវត្តនៅតាមអង្គភាពជំនាញ
– ចក្ខុវិស័យ គោលបំណង និងផែនការយុទ្ធសាស្ត្រត្រូវបានពិភាក្សា និងស្វែងយល់សម្រាប់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរបស់សាលាទាំងអស់ផងដែរ។
អង្គសិក្ខាសាលានេះត្រូវបានបញ្ជប់ទៅដោយរលូន និងស្និទ្ធស្នាលយ៉ាងល្អប្រសើ។