(ប្រទេសសិង្ហបុរី)៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូ និងក្រុមការងារគម្រោងពាក់ព័ន្ធការកែទម្រង់តាមបែបឌីជីថល ជាពិសេសគម្រោងកែទម្រង់ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល នៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមុខងារសាធារណៈ(សាលាភូមិន្ទរដ្ឋបាល)ចំនួន ៣០រូប ធ្វើដំណើរទស្សនកិច្ចសិក្សានៅ វិទ្យាស្ថានមុខងារសាធារណៈ(Civil Service Colleague) នៃប្រទេសសិង្ហបុរី ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងមូលនិធិ Temasek អន្តរជាតិ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ ដែលមានរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលដឹកនាំប្រតិភូ និងក្រុមការងារគម្រោងពាក់ព័ន្ធការកែទម្រង់តាមបែបឌីជីថល ជាពិសេសគម្រោងកែទម្រង់ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល
ថ្ងៃទី២០ ខែកុម្ភៈ ២០២៣