loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជើញជាអធិបតីក្នុងការប្រជុំបូកសរុបការងារបណ្ដុះបណ្ដាលវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្ត្រីក្រមការ ឆ្នាំ២០២២

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងការប្រជុំបូកសរុបការងារបណ្ដុះបណ្ដាលវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្ត្រីក្រមការ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ចើញចូលរួមផ្ទាល់ពីគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីក្រមការ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១២០ អង្គ/នាក់។