(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបប្រជុំពីចម្ងាយជាមួយ លោកស្រី Isabelle COMBARNOUS ប្រធានបេសកកម្មសម្រាប់គម្រោង និងការងារជាមួយដៃគូអន្តរជាតិ លោក Alexandre TRAN-CHUONG ទទួលបន្ទុកជាន់ខ្ពស់សម្រាប់គម្រោង នៅតំបន់អាស៊ី-អាមេរិក និងលោក Fabrice LARAT ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ នៃសាលាជាតិរដ្ឋបាលបារាំង (ENA) ដើម្បីពិនិត្យ តាមដាន និងពិភាក្សាអំពីផែនការសកម្មភាពសហប្រតិបត្តិការរវាង ស្ថាប័នបណ្តុះបណ្តាលទាំងពីរ រួមមាន បរិញ្ញាបត្រជាន់ខ្ពស់ វគ្គបណ្តុះបណ្តាលបន្ត សម្រាប់មន្ត្រីរាជការកម្ពុជា ការចុះកម្មសិក្សាសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល និងសិក្ខាសាលាអន្តរជាតិ ស្តីពី កំណែទម្រង់រដ្ឋ ក្រោមកម្មវិធីសហហិរញ្ញប្បទានជាមួយស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជួបប្រជុំពីចម្ងាយជាមួយ លោកស្រី Isabelle COMBARNOUS ប្រធានបេសកកម្មសម្រាប់គម្រោង និងការងារជាមួយដៃគូអន្តរជាតិ
ថ្ងៃទី៣០ ខែតុលា ២០២០