loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចូលរួមការរត់ពាក់កណ្តាលម៉ារ៉ាតុងនៅតំបន់អង្គរ

(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងលោកជំទាវ ព្រមទាំងគណៈគ្រប់គ្រង និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមការរត់ពាក់កណ្តាលម៉ារ៉ាតុងនៅតំបន់អង្គរ ដែលមានអ្នកចូលរួមចំនួនសរុបជិត ១០០០០នាក់ ដែលក្នុងនោះប្រជាជនកម្ពុជាដែលបានចូលរួមរត់មានចំនួនដល់ទៅជាង ៥ពាន់នាក់ និងជនបរទេសជាច្រើន ដូចជា៖ ជនជាតិអង់គ្លេស អាមេរិក បារាំង ចិន ជប៉ុន និងប្រទេសជាច្រើនទៀតផងដែរ។ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលមានការអញ្ជើញចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងទឹកដីខេត្តសៀមរាប៕