ថ្ងៃទី២៨ ខែវិច្ឆិកា ២០២២
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងផ្ដល់យោបល់លើការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធការងារកំណែទម្រង់ ក្រោមកិច្ចសហការជាមួយ INSP, IRA de Lyon, IEP de Lyon, AUF និងស្ថានទូតបារាំងប្រចាំកម្ពុជា។