(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី «តួនាទីបណ្ណាធិការក្នុងដំណើរការបោះពុម្ពផ្សាយ និងកិច្ចការរបស់អ្នកនិពន្ធសៀវភៅលើកទឹកចិត្ត» ដែលត្រូវបានអញ្ជើញផ្ដល់បទបាឋកថាដោយ៖
-លោក ឃឹម ច័ន្ទសុអហំ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាបណ្ណាធិការនៃគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ និង
-លោក ធឿន សុធា សហស្ថាបនិក និងជានាយកផ្នែកបច្ចេកវិទ្យាព័ត៌មានក្រុមហ៊ុន នទីភូមិ សឹលូសិន និងជាអ្នកនិពន្ធសៀវភៅ ដើម្បីចែកជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថាស្ដីពី «តួនាទីបណ្ណាធិការក្នុងដំណើរការបោះពុម្ពផ្សាយ និងកិច្ចការរបស់អ្នកនិពន្ធសៀវភៅលើកទឹកចិត្ត»
ថ្ងៃទី១៥ វិច្ឆិកា ២០២២